ប្រើធុងសំរាមដែលត្រឹមត្រូវសម្រាប់គ្រឿងអេឡិចត្រូនិក។

Last updated: 25 November 2025

កែច្នៃឡើងវិញនូវកាកសំណល់គ្រឿងអេឡិចត្រូនិកនៅកន្លែងទម្លាក់ទុកក្នុងតំបន់របស់អ្នក។

គ្រឿងអេឡិចត្រូនិកមិនត្រូវមានទីកន្លែងនៅក្នុងធុងសំរាមតាមផ្ទះរបស់អ្នកទេ។ នោះដោយសារតែគ្រឿងអេឡិចត្រូនិកទាំងនោះមានថ្មពិល ដែលនៅពេលបំបែកអាចចាប់ផ្ដើមឱ្យមានអគ្គិភ័យឆាបឆេះ ឬបំពុលបរិស្ថាន។

ផ្ទះរបស់យើងមានកាកសំណល់គ្រឿងអេឡិចត្រូនិកកាន់តែច្រើនជាងពេលមុនៗ ហើយកាកសំណល់គ្រឿងអេឡិចត្រូនិកជាច្រើនមានថ្មពិលលាក់។

រៀងរាល់ឆ្នាំ អគ្គិភ័យរាប់ពាន់ចាប់ផ្ដើមចេញពីរថយន្តដឹកសំរាម និងកន្លែងកែច្នៃឡើងវិញ ពីព្រោះនៅចុងបញ្ចប់កាកសំណល់គ្រឿងអេឡិចត្រូនិកត្រូវបានដាក់ចូលទៅក្នុងធុងសំរាមតាមផ្ទះ។

រក្សាខ្លួនអ្នក សហគមន៍របស់អ្នក និងបរិស្ថានឱ្យមានសុវត្ថិភាពដោយកែច្នៃឡើងវិញនូវកាកសំណល់គ្រឿងអេឡិចត្រូនិកទាំងនោះឱ្យបានត្រឹមត្រូវ។ តទៅនេះគឺជារបៀបកត់សម្គាល់កាកសំណល់គ្រឿងអេឡិចត្រូនិកនៅក្នុងផ្ទះរបស់អ្នក និងរកមើលកន្លែងទម្លាក់ទុកនៅក្នុងតំបន់របស់អ្នក។

តើអ្វីទៅកាកសំណល់គ្រឿងអេឡិចត្រូនិក?

E-waste គឺជាកាកសំណល់គ្រឿងអេឡិចត្រូនិក។ វាអាចជាវត្ថុណាមួយដែលមានថ្មពិល ឌុយភ្លើង ឬខ្សែភ្លើង។ វត្ថុខ្លះអាចងាយស្រួលកត់សម្គាល់ ដូចជាម៉ាស៊ីនបូមសម្អាតធូលី ឬទូរសព្ទដៃ។ វត្ថុខ្លះកាន់តែពិបាកក្នុងការកត់សម្គាល់ដូចជាប្រដាប់ក្មេងលេង ច្រាសដុះធ្មេញ ឬសូម្បីបារីអេឡិកត្រូនិក។

តើខ្ញុំអាចប្រាប់យ៉ាងដូចម្ដេចថាវត្ថុអ្វីដែលមានថ្មពិលលាក់?

ប្រសិនបើវាចេញពន្លឺឡើង បង្កើតជាសំឡេង ផ្លាស់ទីឬត្រូវការសាកថ្មនោះវាជាកាកសំណល់គ្រឿងអេឡិចត្រូនិក។ វត្ថុទូទៅមួយចំនួនរួមមាន៖

  • អូប៉ាល័រប៊្លូធូស និងកាស
  • ច្រាសដុះធ្មេញប្រើអគ្គិសនី
  • ម៉ូតូវេស៉្បាអេឡិចត្រូនិក កង់អេឡិចត្រូនិក និងក្ដារជិះមានម៉ាស៊ីននិងកង់ពីរ
  • ប្រដាប់ក្មេងលេងលោតភ្លឹបភ្លែតៗ និងចេញភ្លើងឡើង
  • ឧបករណ៍ថែទាំផ្ទាល់ខ្លួន (ឧទាហរណ៍ ប្រដាប់កោរពុកមាត់)
  • ឧបកណ៍បញ្ចូលភ្លើង និងឧបករណ៍សាកថ្មដែលអាចយកតាមខ្លួន
  • ឧបកណ៍ប្រើអគ្គិសនី
  • ប្រដាប់ក្មេងលេងដែលបញ្ជាពីចម្ងាយ និងជិះលើ
  • ម៉ាស៊ីនបូមសម្អាតធូលី (គ្មានខ្សែភ្លើង មានដៃកាន់ និងរ៉ូបូទិក)
  • បារីអេឡិកត្រូនិក
  • ឧបករណ៍អាចពាក់បាន (ឧទាហរណ៍ នាឡិកាស្មាត ឧបករណ៍តាមដាន ឧបករណ៍ជំនួយផ្នែកវេជ្ជសាស្ត្រ)

ហេតុអ្វីបានជាវាសំខាន់?

នៅក្នុងរដ្ឋវិចថូរៀ វាខុសច្បាប់ក្នុងការបោះចោលកាកសំណល់គ្រឿងអេឡិចត្រូនិកនៅក្នុងធុងសំរាមតាមផ្ទះ ឬធុងសំរាមសាលាសង្កាត់។ ក្រុមពន្លត់អគ្គិភ័យរដ្ឋវិចថូរៀ (FRV) ចូលរួមប្រហែលអគ្គិភ័យមួយក្នុងមួយថ្ងៃដែលបណ្ដាលមកពីថ្មលាក់។ រឿងនេះកើតឡើងនៅពេលថ្មពិលត្រូវបានកម្ទិចនៅក្នុងការប្រមូល។


កាកសំណល់គ្រឿងអេឡិចត្រូនិកគឺជាសម្ភារមានតម្លៃពេញលេញ ហើយអាចត្រូវបានកែច្នៃឡើងវិញទៅជាគ្រឿងបរិក្ខារបច្ចេកវិទ្យាថ្មី គ្រឿងបរិក្ខារកកើតឡើងវិញ និងសូម្បីតែគ្រឿងបរិក្ខារផ្នែកវេជ្ជសាស្ត្រ។

របៀបកែច្នៃឡើងវិញនូវកាកសំណល់គ្រឿងអេឡិចត្រូនិក

ស្វែងរកកាកសំណល់គ្រឿងអេឡិចត្រូនិកនៅក្នុងផ្ទះរបស់អ្នក

ប្រើប្រាស់បញ្ជីរបស់យើងដើម្បីស្វែងរកកាកសំណល់គ្រឿងអេឡិចត្រូនិកនៅក្នុងផ្ទះរបស់អ្នក ហើយកុំបោះចោលវាទៅក្នុងធុងសំរាមរបស់អ្នក។ យកវាទៅដាក់ក្នុងធុងកែច្នៃឡើងវិញនូវកាកសំណល់គ្រឿងអេឡិចត្រូនិកក្នុងតំបន់របស់អ្នក។

របៀបស្វែងរកធុងសំរាមកាកសំណល់គ្រឿងអេឡិចត្រូនិកនៅក្នុងតំបន់របស់អ្នក

ពិនិត្យមើលគេហទំព័ររបស់សាលាសង្កាត់អ្នកដើម្បីស្វែងរកកន្លែងទម្លាក់ទុកដែលនៅជិតអ្នកបំផុត។

អ្នកក៏អាចអញ្ជើញទៅទស្ស៖

  • Recycle MatePlanet Ark ដើម្បីស្វែងរកជម្រើសកែច្នៃឡើងវិញក្នុងតំបន់ រួមមាន បារីអេឡិកត្រូនិក
  • B-cycle ដើម្បីស្វែងរកកន្លែងទម្លាក់ទុកសម្រាប់ថ្មពិលទំហំ AA និងថ្មពិលទំហំផ្សេងទៀត ថ្មពិលសំប៉ែត និងថ្មពិលអាចសាកឡើងវិញបាន។

រក្សាទុកថ្មពិលដែលបានប្រើប្រាស់ហើយឱ្យមានសុវត្ថិភាព

  • គ្របចុងថ្មពិលដោយប្រើបង់រុំស្អិតថ្លា។ ការនេះជួយទប់ស្កាត់ អណ្ដាតភ្លើង និងអគ្គិភ័យ។
  • រក្សាទុកវានៅក្នុងក្រឡកែវ ឬប្រអប់ប្លាស្ទិកដែលមានគម្របរលុង (ឧទាហរណ៍ ក្រឡដំណាប់ ឬចានក្លាំការ៉េមកី)។
  • កុំរក្សាទុកថ្មពិលនៅក្នុងប្រអប់ធ្វើពីលោហៈ។
  • កុំរក្សាទុកជាមួយវត្ថុធ្វើពីលោហៈផ្សេងទៀត។
  • រក្សាទុកក្នុងកន្លែងត្រជាក់ល្មម កន្លែងស្ងួត ឱ្យឆ្ងាយពីកម្ដៅ។
  • រក្សាទុកថ្មពិលឱ្យឆ្ងាយពីក្មេង និងសត្វចិញ្ចឹម។